PULSAR 200NS

ការប្រើប្រាស់

ក្រៅ​ពី​ការ​បន្ថែម​ភាព​រឹង​មាំ​ និង​ស្រស់​សង្ហា​នៅផ្នែក​ខាង​មុខ​នៃម៉ូតូ​ Pulsar 200 NS បរិវេណគ្រោង​ខាង​មុខ​រចនា​ឡើង​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​ការ​បើកបរ​ ជាមួយ​លំនឹង​ដែល​មានស្ថេរភាព​ល្អ​ប្រសើរ​ ដោយ​សារ​តែភាព​រឹងមាំ​នៃផ្នែក​ម្ខាងៗ​នៃម៉ូតូ​។ បរិវណតួ​របស់​ម៉ូតូ​ Pulsar 200 NS ធ្វើពី​ដែក​ថែប​ ហើយ​ផ្នែក​សាកស៊ីមាន​រាង​ចតុកោណ ដែល​ផ្ដល់នូវភាព​រឹងប៉ឹង​ក្នុងការ​ពត់ពេន​ប្រសើរជាងមុន​យ៉ាងខ្លាំង។ ផល​ធៀបទម្ងន់​ 50:50 ជួយ​ឲ្យ​ការបើក​បរ​តាម​ផ្លូវ​កោង​មានភាព​ងាយ​ស្រួល​ និង​ជួយអោយល្បឿន​ព្រម​ទាំង​លំនឹង​នៅលើ​ខ្សែត្រង់​មាន​ភាព​ប្រសើរ​ជាងមុខ។​

ដំណើរការ

ម៉ូតូ​ Pulsar 200NS មានភ្ជាប់​នូវ​បច្ចេក​វិទ្យា​ដែល​ផ្ដល់​នូវ​ដំណើការ​ប្រសើរ​ជាង​មុន។​ គ្រាន់​តែ​អង្គុយ​លើ​កែប​ម៉ូតូ​ អ្នក​នឹង​ឆ្ពោះ​ទៅ​កាន់​ជំនាន់​ម៉ូតូ​ថ្មីមួយ។​ បដិវត្ត​​នៃ​បច្ចេក​វិទ្យា​ ប៊ូស៊ី​បី​ផ្ដល់​នូវ​ដំណើរ​ការ​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​ ការ​សន្សំ​សំចៃ​សាំង​ និង​ការ​បញ្ចេញ​ផ្សែងតិច។ ភ្ចាប់​ជាមួយ​ ស៊ូប៉ាប់​បួន​ វា​ផ្ដល់​នូវ​ថាម​ពល​ប្រសើរ​ជាង​មុន​ ម៉ាស៊ីន​គ្រប់គ្រង​សាំងល្អ​ និង​ការបញ្ឆះ​ គ្រប់​ល្បឿន​ម៉ាស៊ីន​លឿន។​ ដើម្បីអោយ​ថាមពល​ដំណើរ​ការបាន​រលូន​ Pulsar 200NS មាន​ធុង​ទឹក​ដែលធ្វើអោយ​ម៉ាស៊ីន​ប្រើប្រាស់​បាន​យូរ​ សម្លេង​ម៉ាស៊ីន​ល្អ​ និង​ថាមពល​មិន​ចុះ​ថយ​ ឬ​ឡើង​កម្ដៅ។​ លើស​ពីនេះ​ វា​មាន​ប្រអប់​លេខ​ដែល​មាន​ ៦ លេខ ​ដែល​ធ្វើអោយ​អ្នកជិះម៉ូតូ​ ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​។ Pulsar 200NS អាច​បង្កើន​កម្លាំង​បាន​រហូត​ដល់​ 23.5 សេះ នៅ ​9500​ ជុំក្នុងមួយនាទី និង​កម្លាំង​ដៃឃ្នាស់​ 18.3 ញូតុនម៉ែត្រ នៅ 8000 ជុំក្នុងមួយនាទី ។ វា​មាន​ផល​ធៀប​ថាម​ពល​ និង​ទម្ងន់​ 162 Ps ក្នុង​​មួយ​តោន។​ ហេតុ​នេះ​ហើយ​ទើប​វា​អាច​ស្ទុះ​ពី​ល្បឿន 0-60 គីឡូម៉ែត្រក្នុង​មួយម៉ោងក្នុងរយៈ​ពេល​ 3.61​ វិនាទី និង 0 – 100 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុង​រយៈពេល​ 9.83​ វិនាទី។​​

រូបរាង

ពាក្យ​ NS តំណាង​អោយ “Naked Sports”។ ដូចនេះ​​ទើប​​អ្នក​​ឃើញថា​ Pulsar 200NS ជាអ្នក​ប្រយុទ្ធលើ​ផ្លូវ​ដែល​មាន​រូបរាង​សង្ហា​ជាង​គេ។ ​តួខ្លួន​ត្រូវបាន​ច្នៃ​ឡើង​ដោយ​ការ​យក​ចិត្តទុក​ដាក់​លើ​ចំណុច​លម្អិ​ត​ មិន​ថា​ស្នាប់​ដៃ​ ដៃម៉ូតូ​ និង​កុងទ័រ។​ គ្រប់​ផ្នែក​នៃម៉ូតូ​ត្រូវ​បាន​ច្នៃ​ឡើង​ ដើម្បី​អោយ​ Pulsar មាន​រូបរាង​សាហាវ​ រឹងមាំ និង​ស័ក្ដិសម​ជា​មួយ​ការ​រចនា​នៃ​ម៉ូតូ​ជំនាន់​ក្រោយ។​
Scroll Top