PULSAR 135LS

ចង្កៀងមុខ និងធុងទឹក

Pulsar 135LS មាន​ការ​រចនា​ចង្កៀង​ទាន់​សម័យ​ ជាមួយ​អំពូល​ភ្លោះ។​ សៀគ្វី DC​ ផ្ដល់​នូវ​ពន្លឺ​ចែងចាំង​នៅ​គ្រប់​ល្បឿន​ ដើម្បី​អោយ​អ្នក​មើល​ឃើញ​ច្បាស់​មិន​ថា​ជិះ​ក្នុង​ល្បឿន​យឺត​ក៏​ដោយ។​ ធុង​សាំង​ស្រស់​សង្ហា​ដែល​មាន​ចំណុះ ​៨ ​លីត្រ។​

កន្លែងអង្គុយ-ដៃម៉ូតូ-កុងទ័រម៉ូតូ-ចង្កៀងក្រោយ

Pulsar 135 LS​ គឺ​ជា​ម៉ូតូ​ដែល​ទាន់​សម័យ។​ មិន​ថា​ជាចង្កៀង​ LED ខាងក្រោយ កៅអី​ស្ព័រ​ដែល​ចែកជាពីរ បង្កាន់​ដៃ​ខាង​ក្រោយ ​និង​ តួម៉ូតូមួយ​ដែល​ចុះក្រោម​ អ្វី​ទាំង​អស់​ ធ្វើ​អោយ​ម៉ូតូនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍។​ ម៉ូតូនេះ​មាន​ប្រព័ន្ធ​កុងទ័រ​ឌីជីថល​ និង កុង​ទ័រឌីជីថល​ ព្រមទាំង SENSOR ដែល​អាច​ផ្ដល់​ទិន្ន័យ​ដូចជា ចំណុះ​សាំង​ វង្វាស់​ចម្ងាយ ការ​បង្ហាញ​អោយ​ដឹង​នៅ​ពេលសាំងតិច​ និងការត្រួត​ពិនិត្យ​ម៉ាស៊ីន​ជាដើម។​ ដៃម៉ូតូមានភ្ជាប់ជាមួយនូវ​ ភ្លើងសុំផ្លូ​វ​ ដេម៉ារ័រ​ និងកុងតាក់ពន្លត់​ម៉ាស៊ីន។​

កង់-បូម-ហ្វ្រាំង

កង់​ខាងក្រោយ​ 100/90x17" និង​កាំ​បន្ទះ៥​ ធ្វើ​អោយរូបរាង​កាន់​តែសង្ហា។​ ថាស​ហ្វ្រាំង​ខាង​ក្រោយ 240 mm​ ជួយ​អោយចាប់​ហ្រ្វាំង​បាន​លឿន​ និងប្រកបដោយ​សុវត្ថិភាព។​ បូម​មុខប្រភេទ​តេលេស្កុ​ប​ មាន​ការប្រឆាំងភា​ពកកិត ដែលធ្វើអោយការជិះ​ម៉ូតូ​មាន​ភាព​ងាយ​ស្រួល​។​

ម៉ាស៊ីន

ចំណុច​សំខាន់​នៃ​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​ Pulsar​ 135​ គឺ​ម៉ាស៊ីន​ស៊ូប៉ាប់​៤​ DTS-i។ វាផ្ដល់នូវ​ថាម​ពល​ខ្លាំង​រហូតដ​ល់​ 13.5 Ps សន្សំ​សំចៃ​សាំង​ ព្រម​ទាំង​ស្រាល។​ ម៉ូតូ​នេះក៏មាន​ផល​ធៀប​ថាមពល​ និង​ទម្ងន់​ 110.7 Ps/Ton។​ នេះ​ជា​មូល​ហេតុ​ដែល​វា​អាច​ចាប់​ផ្ដើមពី​ 0​ ដល់​ 60kmph ក្នុង​រយៈ​ពេល​ 5.1 វិនាទី។ ​ប្រព័ន្ធ​ DTS-I និង​ស៊ូប៉ាប់​បួន​ បង្កើន​មាឌ​នៃ​ខ្យល់​ និងប្រេង​ ធ្វើអោយ​ចំហេះ​មាន​ប្រសិទ្ធភាព​ជាង​មុន។​ TRICS-III និង CDI ដ៏​ឆ្លាតវៃ​ ជួយ​ធ្វើ​អោយ​ការ​បញ្ឆេះប្រសើរ​ជាង​មុន​ សម្រាប់​ម៉ាស៊ីន​ RPMs​ និងតម្រូវ​ការអ្នកជិះ ធ្វើ​អោយ​ការ​បញ្ជូន​ថាម​ពល​មាន​ភាព​រលូន។​

ExhausTEC-ខាងក្រោយ-បូម

បច្ចេក​វិទ្យាប៉េតង់​ ExhausTEC (ដៃឃ្នាស់​Expansion Chamber) ផ្ដល់​នូវ​សន្ទុះ​ខ្ពស់​ នៅ​ rpm ទាប​ ដែល​ធ្វើអោយ​អ្នក​មិនបាច់​ដូរ​លេខ​ញឹកញាប់។​ បច្ចេក​វិទ្យានេះ​ ជួយធ្វើអោយ​កម្លាំង​ដៃ​ឃ្នាស់​ប្រសើរ​ឡើង​នៅ​ rpm​ ទាប​ ដែល​ធ្វើអោយ​មាន​ថាម​ពល​ខ្លាំង​ មិន​ថា​ជិះ​ក្នុង​ដំណាក់​កាល​ណា​ និង​ផ្ទុកបានងាយស្រួល​។ ម៉ាស៊ីន​បូម​ខាង​ក្រោយ​ នីត្រុក​ មាន​ ៥ ជំហាន ​ដែល​អាច​សម្រួល​ការ​ជិះ ​និង​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​។​
Scroll Top